About
StoryTeller KH
ជាវេបសាយមួយដែលជាបណ្ដុំនៃរឿងព្រេងខ្មែរ ហើយប្រកបដោយគតិអប់ដែលរំទាក់ទិននឹងសីលធម៌សង្គម ក៏ដូចជាការរិះគន់ដល់អំពើដែលសង្គមមិនផ្ដល់តំលៃ ឬនិយាយរ៉ាយរ៉ាប់រៀបរាប់ពីប្រវត្តិទំនៀមទំលាប់ប្រពៃណី បាតុភូតធម្មជាតិ និង ទីតាំងភូមិសាស្ត្រនានាជាដើម។ រឿងព្រេងខ្មែរភាគច្រើនមានកំណើតតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានគេចងក្រងអោយទៅជាឯកសារសំរាប់បន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។ឯកសារទាំងនោះមានដូចជា គតិលោក ស្រីហិតោបទេស ប្រជុំរឿងព្រេងខ្មែរ និងសៀវភៅរូបភាពសំរាប់កុមារជាដើម។ នៅមានរឿងនិទានមួយចំនួន ត្រូវបានអ្នកនិពន្ធជំនាន់ថ្មីនិពន្ធ ដែលកាលៈទេសៈក្នុងរឿងមានភាពប្រហាក់ប្រហែលនឹងសង្គមដែលគេនិពន្ធនោះ។
សេចក្តីថ្លែងអំណរគុណ៖
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ លោកគ្រូ/អ្នកគ្រូ សាស្រ្តាចារ្យទាំងអស់ដែលលោកខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការចងក្រង រាល់កំរងរឿងព្រេងទាំងអស់ សម្រាប់បន្សល់ទុក ដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបានដឹង អំពីព្រឹត្តការណ៍ដែលធ្លាប់កើតមានឡើង ដែលបានសរសេរទុកនៅក្នុងរឿងព្រេងនីមួយៗ។ ហើយក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលស្រឡាញ់ការសិក្សា និងការអានកំរងរឿងព្រេងនិទានខ្មែរ ដែលជាការគាំទ្រទៅដល់ស្នាដៃរបស់អ្នកនិពន្ធ គ្រប់កំរងរឿងព្រេងទាំងអស់។

សូមជូនពរបងប្អូនទទួលទានរកស៊ី មានបាន និងសុខភាពល្អគ្រប់ៗគ្នា។
About
Reviewed by Admin
on
2:34 PM
Rating: