រឿង បុរស៤នាក់ជីកកំណប់មាស
មាននិទានមួយដំណាលថា : មានបុរស
៤ នាក់បបួលគ្នាទៅជីកកំណប់មាសជាមួយគ្នា លុះជីកទៅបានមាស ១ ក្រឡ ហើយយកមាសនោះមកចែកទាំង
៤ នាក់ស្មើគ្នា សល់តែមាស ១ ដុំ ហើយចៅទាំង ៤ នាក់ដណ្ដើមគ្នា
ជជែកគ្នាពុំដាច់ស្រេចក៏នាំគ្នាទៅរកចៅក្រម ៗ កាត់សេចក្ដីនេះពុំបាន, ទើបនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ
ដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ឲ្យយកចបចៅទាំង ៤ នាក់នោះមកថ្លឹង ចបចៅទាំង ៣
នាក់មានទម្ងន់ស្មើគ្នា ប្លែកតែចបចៅម្នាក់ធ្ងន់លើសគេ ទើបព្រះអង្គឲ្យមាស ១
ដុំនោះទៅចៅកាន់ចបធ្ងន់នោះ ។ ចៅទាំង ៤ ក៏ល្មមចូលចិត្តរៀងខ្លួន។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ
ហៅសុគតិគមនំហោង។
រឿង បុរស៤នាក់ជីកកំណប់មាស
Reviewed by VannyDa
on
1:08 PM
Rating: