រឿង បុរស៤នាក់ដើររកភូមិដាំដើមដូង
មាននិទានមួយដំណាលថា : មានបុរស
៤ នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ
៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ
បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង
បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរស ៤ នោះតែងទៅដងទឹកមកស្រោចដើមដូងនោះសព្វថ្ងៃ ។
បុរសនៅឯកើតទៅដងទឹកពីស្រះខាងកើត បុរសនៅឯលិចទៅដងទឹកពីស្រះខាងលិច
បុរសនៅឯជើងទៅដងទឹកពីស្រះខាងជើង បុរសនៅឯត្បូងទៅដងទឹកពីស្រះខាងត្បូង ស្រះទាំង ៤
នោះសឹងមានចម្ងាយនោះស្មើគ្នា ។ លុះដូងផ្លែ ៥ បុរសទាំង ៤ បេះផ្លែដូង ៥ នោះមកចែកគ្នា
១ ម្នាក់នៅសល់ផ្លែដូង ១ ក៏បណ្ដើរគ្នា ហើយនាំគ្នាទៅគាល់ព្រះមហាក្សត្រ
ក្រាបបង្គំទូលដោយដំណើរទីទៃ ៗ ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ចៅទាំង ៣ នាក់
នេះសឹងព្រួយស្មើគ្នា តែចៅម្នាក់នៅខាងកើតដើមដូងនោះ ព្រួយលើសគេ ពិបាកលើសគេបន្តិច
ព្រោះព្រឹកព្រហាមឡើង បុរសនោះចេញទៅដងទឹកស្រះ ព្រះអាទិត្យចាំងពីមុខ
លុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងពីមុខ បុរសនោះដើរច្រាស់ថ្ងៃទៅវិញទៅមកដូច្នេះ
ទើបផ្លែដូង ២ ត្រូវបានទៅចៅនៅខាងកើតនោះឯង ” ។ ព្រះអង្គកាត់សេចក្ដីដូច្នេះ បុរសទាំង
៤ នាក់ព្រមចូលចិត្ត។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នោះ
ហៅសុគតិគមនំហោង។
រឿង បុរស៤នាក់ដើររកភូមិដាំដើមដូង
Reviewed by VannyDa
on
1:07 PM
Rating: