រឿងព្រេង ទាក់ទងនឹងទំនៀមដាក់ផ្កា និងទៀន-ធូបក្នុងដៃខ្មោច
មានរឿងដំណាលថា :
កាលពីមុន មានភិក្ខុមួយរូប
មានឈ្មោះមិនប្រាកដ ។ ញោមប្រុសរបស់លោកជាមេព្រៃសម្លាប់សត្វច្រើនណាស់
តាំងពីក្មេងដល់ចាស់ ។ លុះវេលាជិតនឹងស្លាប់
គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែកប្រាប់ឲ្យភិក្ខុជាកូនជួយ
។ ភិក្ខុជាកូនដឹងថា "ញោមមានកម្មច្រើន
បានជាភ្លឹកទៅឃើញតែសត្វធាតុដូច្នេះ" ទើបចាត់មនុស្សឲ្យរកផ្កា ទៀន
និង ធូប យកមកដាក់ក្នុងដៃញោមប្រុស រួចប្រាប់ថា
"ចូរញោមខំសម្លឹងមើលផ្កា ទៀន និង ធូប ជាគ្រឿងបូជាព្រះរតនត្រ័យនេះ
ឲ្យជាប់" ។ ញោមប្រុសនៃភិក្ខុនោះ កើតសទ្ធាជ្រះថ្លា មានចិត្តជាកុសល
ក៏ធ្វើតាមពាក្យកូន ។ លុះដល់ស្លាប់ទៅ គាត់ក៏បានទៅកើតនៅនាស្ថានសួគ៌ ។
ព្រោះហេតុនេះ
បានជាមនុស្សជាន់ក្រោយធ្វើតាមតៗ គ្នាមក ដោយប្រាថ្នាឲ្យអ្នកជំងឺយកគុណព្រះរតនត្រ័យជាទីពឹង
។
រឿងនេះ ក៏ជាប់ជាទំនៀមរហូតមក ។
រឿងព្រេង ទាក់ទងនឹងទំនៀមដាក់ផ្កា និងទៀន-ធូបក្នុងដៃខ្មោច
Reviewed by VannyDa
on
3:57 PM
Rating: