រឿង ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ
កាលពីដើម មានបុរសម្នាក់មានប្រពន្ធ ។
បុរសនោះតែងទៅកាប់ចម្ការសព្វថ្ងៃ លុះកាប់ចម្ការទៅដល់ដើមជ្រៃមួយ
ស្ដេចកណ្ដុរស ដែលនៅនឹងដើមជ្រៃនោះ មានសេចក្ដីភិតភ័យ ហើយហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចម្ការនោះថា
"សុំឲ្យបុរសទុកតែដើមជ្រៃមួយនេះ ខ្ញុំនឹងឲ្យរង្វាន់ជាមាស
ក្នុងមួយថ្ងៃមួយដុំ" ។ បុរសនោះ ក៏ព្រមទុកដើមជ្រៃឲ្យ ។
ស្ដេចកណ្ដុរស បានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃ ។ បុរសបានមាសហើយ
យកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃ ។ ប្រពន្ធសួរថា "
អ្នកបានមាសពីណា?
" ។ ប្ដីថា "នាងកុំចង់ដឹងអី
ចេះតែទុកទៅ" ។ ប្រពន្ធថា "បើអ្នកមិនប្រាប់ខ្ញុំ
ខ្ញុំនឹងទៅប្ដឹងអ្នករាជការចៅទៃ ឬទៅទូលស្ដេចថា
អ្នកលួចព្រះរាជទ្រព្យ" ។ បុរសនោះ ឮប្រពន្ធថាដូច្នោះ ក៏ភ័យ
ហើយបានថ្លែងប្រាប់ទៅប្រពន្ធ តាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះ ។
នាងប្រពន្ធបានដឹងដូច្នោះហើយ ក៏ប្រាប់ទៅប្ដីវិញថា " អ្នកនេះ
ហៅពេញជាឆោត ចាញ់ប្រាជ្ញាសត្វ បើអ្នកកាប់ដើមជ្រៃនោះឲ្យ រលំហើយពុះបំបែកយកមាសពីក្នុងដើមជ្រៃនោះ
នឹងបានច្រើន ព្រោះស្ដេចកណ្ដុរស វាយកមាសតែពីក្នុងដើមជ្រៃនោះ " ។
បុរសបានឮសំដីប្រពន្ធហើយ ក៏ជឿ លុះព្រឹកឡើង ទៅកាប់រលំដើមជ្រៃនោះរលំទៅ
ហើយក៏ពុះមើល ពុំឃើញមានមាសអ្វីបន្តិចសោះ ។ ស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅ
។ វេលាយប់ស្ដេចកណ្ដុរស នាំគ្នាទៅលួចយកមាស ពីផ្ទះបុរសនោះអស់មកវិញ ។
ចង់ស៊ីកុំតាមឃ្លាន
រឿង ស្រីកណ្ដុរល្អោច គឺកណ្ដុរបំផ្លាញ
Reviewed by VannyDa
on
12:48 PM
Rating: