រឿង រាជអាមាត្យ ២ នាក់បម្រើស្ដេច
មាននិទានមួយថា : មានរាជអាមាត្យ
២ នាក់ ម្នាក់ចុះមកពីបម្រើព្រះមហាក្សត្រនឹងត្រលប់ទៅផ្ទះ
ម្នាក់មកពីផ្ទះឡើងទៅបម្រើ ប្រទះគ្នានៅពាក់កណ្ដាលស្ពាន
ប្រកែកគ្នាពុំព្រមចៀសគ្នាតែរៀងខ្លួន ។ អាមាត្យដែលចុះពីអំពីបម្រើថា “
សូមចៅចៀសចេញត្បិតអញទើបតែចុះមកអំពីបម្រើហ្លួង
អញនឹងត្រឡប់ទៅផ្ទះវិញ ” ។ អាមាត្យមួយថា “ ចូរចៀសអញ ៗ ទៅបម្រើហ្លួង ” ។
អាមាត្យទាំង ២ នោះ ពុំព្រមចៀសគ្នា
នាំគ្នាទៅប្ដឹងចៅក្រមដោយនូវដំណើរទីទៃ ៗ ចៅក្រមនិយាយឃាត់ថា “
អ្នកទៅបម្រើក៏ទៅបម្រើទៅ,
អ្នកទៅផ្ទះក៏ទៅផ្ទះទៅ កុំឈ្លោះគ្នា ” ។
អាមាត្យទាំង ២ នាក់ពុំសុខចិត្រតាមចៅក្រមកាត់នោះឡើយ
ក៏នាំគ្នាទៅក្រាបបង្គំគាល់ព្រះមហាក្សត្រតាមដំណើររឿងទីទៃ ៗ ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយ
ទ្រង់ព្រះរាជបញ្ជាឲ្យអាមាត្យអ្នកឡើងទៅបម្រើនោះ
យកភោជនាហារទៅស្មាលាទោសនឹងអាមាត្យ
ដែលចុះមកពីបម្រើទ្រង់ព្រះរាជបញ្ជាដូច្នេះ អាមាត្យទាំង ២ នាក់ព្រមចូលចិត្តគ្រប់គ្នាហោង
។
រឿង រាជអាមាត្យ ២ នាក់បម្រើស្ដេច
Reviewed by VannyDa
on
1:19 PM
Rating: