ផ្សព្វផ្សាយពាណិជ្ជកម្ម

ទូរស័ព្ទមកកាន់ពួកយើងឥឡូវនេះ៖ 010 72 88 35ads

រឿង ឈ្មួញរើសបានកំណប់មាស


មាននិទានមួយថា : មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរ ១ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹង ១ ជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំុមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “ កាលទៅរកទឹកបានឃើញមាសនេះ ” ។
ព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថា “ ខែត្រដែនដីនេះជារបស់យើងពិតហើយ តែយើងពុំដឹងថា មានមាសនៅទីនោះ ហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញ ទើបបានមាសនេះមក បើដូច្នេះចូរព្រះស្ដែងបែងមាសនោះជាភាគ ២ ឲ្យមកយើងភាគ ១ អស់ព្រះស្ដែងឈ្មួញយកភាគ ១ ទៅចែកគ្នាហោង ”។

រឿង ឈ្មួញរើសបានកំណប់មាស រឿង ឈ្មួញរើសបានកំណប់មាស Reviewed by VannyDa on 1:04 PM Rating: 5
Powered by Blogger.