រឿង ឈ្មួញចតទូកនៅមាត់ច្រាំង ច្រាំងបាក់សង្កត់លិចទូក
មាននិទានមួយថា : មានបុរសម្នាក់ចុះទូកទៅជួញ
ដល់នគរដទៃ ទៅចងទូកចតដេកឈប់សម្រាកកម្លាំងនៅប្របមាត់ច្រាំងមួយអន្លើ
ច្រាំងនោះបាក់រលំទៅលើទូកលិចលង់បង់ទ្រព្យរបស់ឈ្មួញនោះ
ទើបឈ្មួញនោះទៅប្ដឹងចៅក្រមឲ្យជំនុំពិចារណា ។ កាលឈ្មួញប្ដឹងដោយដំណើរនោះហើយ
ចៅក្រមជំនុំជម្រះពុំបាន ។
ឈ្មួញនោះអង្វរចៅក្រមឲ្យនាំខ្លួនទៅគាល់ព្រះមហាក្សត្រ
ហើយក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់
មកជួញក្នុងព្រះនគរព្រះអង្គបានចងទូកចតនៅមាត់ច្រាំង
រលំលើលិចលង់ទូករបស់ខ្ញុំព្រះបាទអម្ចាស់ ៗ មកក្រាបបង្គំទូលសូមព្រះបាទជាអម្ចាស់ទ្រង់ព្រះមេត្តាពិចារណា”។
ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថា
“ព្រះស្ដែងមកជួញក្នុងខេត្តនគរនេះ ជាផែនដីយើងពិតប្រាកដ
ចូរព្រះស្ដែងត្រារាប់ទ្រព្យទាំងអស់របស់ព្រះស្ដែងបែងជាភាគ ២
យើងនឹងសងព្រះស្ដែងភាគ ១ ” ហើយទ្រង់មានព្រះបន្ទូលថា “ បានជាឲ្យសងភាគ
១ នោះ
ដោយហេតុព្រះស្ដែងពុំពិនិត្យពិចារណាឲ្យដឹងថាទីគួរចតទូកឬមិនគួរ, ដូច្នេះ
ព្រះស្ដែងត្រូវបង់ភាគ ១ ហោង”។
រឿង ឈ្មួញចតទូកនៅមាត់ច្រាំង ច្រាំងបាក់សង្កត់លិចទូក
Reviewed by VannyDa
on
1:04 PM
Rating: