រឿង ព្រះរាជបុត្រ ៣ អង្គរៀនសិល្ប ៣ យ៉ាង
-មួយអង្គរៀនសិល្បធ្នូ ,
-មួយអង្គរៀនហោរាសាស្ត្រ ,
-មួយអង្គរៀនយកចិត្តរេហ៍ពល ។
មាននិទានមួយថា : មាននគរមួយ
ព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសុទ្ធតែប្រុសទាំង ៣
ព្រះអង្គកាលចម្រើនធំឡើងសុទ្ធតែចេញទៅស្វែងរករៀនសិល្បសាស្ត្រទាំងអស់
គឺប្អូនបង្អស់រៀនរៀនសិល្បធ្នូ, បងបន្ទាប់រៀនហោរាសាស្ត្រ, បងបង្អស់រៀនយកចិត្តរេហ៍ពលសកលយោធា
។ ព្រះរាជបុត្រទាំង ៣ អង្គនេះសុទ្ធតែបានរៀនចេះចប់សព្វគ្រប់ប្រការទីទៃ
ៗ ហើយវិលមកនគរព្រះវរបិតាវិញ ។ ព្រះវរបិតាទ្រង់ព្រះចិន្ដាថា “
បើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញ ” ។
ទ្រង់ព្រះចិន្ដាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយ
ទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបុរោហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ
ទៅដណ្ដឹងសួរមហាឫសីថា “ រាជបុត្រទាំង ៣ អង្គនេះ គួរឲ្យអង្គណា
សោយរាជ្យស្នងឪពុក ?
” ។ ទើបព្រាហ្មណ៍អ្នកប្រាជ្ញបុរោហិតនិងមុខមន្ត្រី
សេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យ
អាមាត្យទៅដល់មហាឫសីពិតពុទ្ធដីកាដោយនូវដំណើរថា “ បពិត្រមហាឫសីអើយ
ព្រះមហាក្សត្រជាអម្ចាស់យើងខ្ញុំមានព្រះរាជបុត្រ ៣ ព្រះអង្គ
សុទ្ធតែចេះសិល្បសាស្ត្រគឺ ១ ចេះសិល្បធ្នូ, ១ ចេះហោរាសាស្ត្រ, ១
ចេះយកចិត្តរេហ៍ពលសកលយោធា,
បណ្ដាអង្គទាំង ៣
នេះតើអង្គណាគួរគ្រងរាជសម្បត្តិបាន ? ” ។
មហាឫសីឆ្លើយថា “ អ្នកចេះយកចិត្តរេហ៍ពលសកលយោធាគួរបានជាស្ដេច, អ្នកចេះសិល្បធ្នូគួរទុកជាសេនាបតី, អ្នកចេះហោរគួរទុកជាឧបរាជ
ដើម្បីតម្រែតម្រង់សេចក្ដីគាប់ខុសស្នងអង្គស្ដេច
សម្រេចការខុសត្រូវដោយនូវប្រការអម្បាលនេះឯងហោង ។
រឿង ព្រះរាជបុត្រ ៣ អង្គរៀនសិល្ប ៣ យ៉ាង
Reviewed by VannyDa
on
1:02 PM
Rating: