រឿងព្រេង ទាក់ទងនឹងទំនៀមឲ្យដាក់ខ្មោចបែរក្បាលទៅទិសខាងលិច
រឿងនេះ គេប្រកាន់តៗ គ្នាមក
តាំងពីកាលព្រះឥសូរកោរជុកឲ្យព្រះពិឃ្នេស2 ជាបុត្រ ដូចមានដំណាលក្នុងសាសនាព្រាហ្មណ៍ថា
ព្រះឥសូរ រៀបចំកោរជុកព្រះពិឃ្នេស តែភ្លេចអញ្ជើញព្រះអង្គារ ។
ព្រះអង្គារខ្ញាល់ ក៏បណ្ដាលឲ្យកាំបិតកោរ ទៅកាត់ក្បាលព្រះពិឃ្នេស
បោះចោលទៅក្នុងមហាសមុទ្រ ។
ព្រះឥសូរក៏ប្រើព្រះវិស្សកម្មឲ្យចុះរកកាត់ក្បាលមនុស្ស ឬ តិរច្ឆានណា
ដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិស្ណុការ ទៅរកមើល
ឃើញតែដំរីពីរដេកបែរក្បាលទៅទិសខាងលិច
ក៏កាត់ក្បាលដំរីមួយទៅថ្វាយព្រះឥសូរ ៗ ក៏តភ្ជាប់ឲ្យព្រះពិឃ្នេស ។
ទើបព្រះពិឃ្នេសមានក្បាលជាដំរី ។
ប្រោះហេតុនោះ ទើបមនុស្សបុរាណប្រកាន់ជឿថា
ទិសខាងលិចជាទិសអពមង្គល បើកាលណាមានមនុស្សស្លាប់
ទើបគេដាក់ឲ្យបែរក្បាលទៅទិសខាងលិច ហើយក៏ជាប់ជាទំនៀម រហូតមក ។
រឿងព្រេង ទាក់ទងនឹងទំនៀមឲ្យដាក់ខ្មោចបែរក្បាលទៅទិសខាងលិច
Reviewed by VannyDa
on
3:56 PM
Rating: