រឿងព្រេង ទាក់ទងនឹងទឹកជោរទឹកនាច
តាមពង្សាវតាររបារក្សត្រខ្មែរថា
កាលនៅក្នុងរាជ្យព្រះបាទសេនករាជ (គ.ស. ១២៣៨ -១២៤៥) ដែលសោយរាជ្យនៅមហានគរ
ព្រះអង្គមានព្រះរាជបុត្រាមួយអង្គ ចូលចិត្តលេងចិញ្ចឹមរុយខៀវ ។
មានកូនមហាតលិកមួយ ចូលចិត្តចិញ្ចឹមពីងពាង ។
ថ្ងៃមួយ ព្រះរាជកុមារ
យករុយមកដាក់ជាមួយនឹងពីងពាង ពីងពាងនោះខាំរុយស្លាប់ទៅ ។ ព្រះរាជកុមារ
ទ្រង់ព្រះកន្សែង ភីលៀងលួងដូចម្ដេច ក៏មិនបាត់ ទើបជ្រាបទៅដល់ព្រះបិតា ។
ព្រះបិតាទ្រង់ខ្ញាល់ ឲ្យចាប់កូនមហាតលិកយកទៅជាន់ជ្រមុជទឹកក្នុងទន្លេសាបស្លាប់ទៅ
។
ឯស្ដេចភុជង្គនាគ
ដែលបានស្រូបទឹកឲ្យគោកទៅជាដីនគរដោយស្ដេចកុមេរុរាជជាបឋមមហាក្សត្រខ្មែរ
ហើយដែលបានសន្យានឹងស្ដេចនោះថា នឹងជួយយកភាសានគរនេះរហូតទៅនោះ
លុះដឹងថា ព្រះបាទសេនករាជ សម្លាប់មនុស្សឥតពិចារណា
ក៏ប្រើរេហ៍ពលឲ្យក្អែទឹកសម្ដែងរឹទ្ធិឲ្យទឹកជោរជន់លិចនគរ ជាកោលាហល ។
លុះទឹកទឹកនោះជោរជន់លិចនគរហើយ ពួករេហ៍ពលនាគ
ក៏ឈប់ក្អែទឹកទៀតទើបទឹកនោះនាចស្រកថយមកវិញ ។
អាស្រ័យមហិទ្ធិឫទ្ធិឥទ្ធិពល
របស់ពួកនាគ ដែលបានសម្ដែងមកនេះ ទើបទឹកជោរទឹកនាច
ចេះតែមានរៀងរាបមកជាធម្មតា ។
រឿងព្រេង ទាក់ទងនឹងទឹកជោរទឹកនាច
Reviewed by VannyDa
on
4:01 PM
Rating: