រឿង ព្រេង ដើមកំណើតភ្លេង ៩ បទ ក្នុងពិធីមង្គលការ
មានរឿងព្រេងពីបរមតំណាលមកថា
មានស្ត្រីម្នាក់ឈ្មោះ «ទែន» មកពីស្រុកត្រើយត្រាស់
បានមកពឹងបុណ្យតាដុងយាយជៃយ ដែលជាអ្នកមានស្ដុកស្ដម្ភមួយនៅក្នុងស្រុកឧត្ដុង្គ
(សព្វថ្ងៃនេះ) ឯតាដុងយាយជៃយនោះគាត់មានកូនក្រមុំ ១ ឈ្មោះត្រចើលដោះក្រាល
មានរូបឆោមល្អក្រៃលែងលើសស្រីទាំង ពួងអាយុទើបតែ ១៦ ឆ្នាំ តាដុងយាយជៃយ
តែងបិទរាំងកូននោះមិនឲ្យអ្នកនីមួយឃើញ ក្រែងជ្រាបដល់ស្ដេចៗនឹងយកទៅ ។
កាលនាងទែនមកអាស្រ័យនៅនឹងគាត់ឃើញថា
ជាអ្នកមានមា-យាទល្អល្មមនឹងរក្សាកូនរបស់គាត់បាន
គាត់ក៏បណ្ដោយឲ្យនាងទែននាំនាងត្រចើលដោះក្រាលទៅរក្សាទុកក្នុង ខេត្តទ្រាំងដែលនៅស្រុកកំណើតរបស់នាងទែន
។ នាងទែនក៏ទទួលធុរៈនាំនាងត្រចើលដោះក្រាលទៅតាមសេចក្ដីប្រាថ្នារបស់តាដុងយាយជៃយ
កាលនាងត្រចើលដោះក្រាលទៅនៅក្នុងទីនោះ
អ្នកដែលបានឃើញរូបនាងហើយតែងសរសើរគ្រប់ៗគ្នា។និយាយពីមហេសីស្ដេចក្នុងនគរ(តែមិនប្រាកដព្រះនាម
ទាំងស្ដេច ទាំងមហេសី) ប្រសូតរាជបុត្រមកជាពង ស្ដេចនោះសម្គាល់ជាឧបាទរ៍
ក៏ឲ្យយកទៅចោលក្នុងព្រៃឆ្ងាយ ។
កាលនោះមានព្រានព្រៃម្នាក់ដើរស្វែងបាញ់ម្រឹគ មកដល់ទីនោះក៏បានឃើញពងចម្លែក
ទើបរើសមករក្សាទុកមើល ដ្បិតជារបស់ចម្លែក លុះរក្សាទុកបាន ៧ ថ្ងៃ ក៏ញាស់មកភេទមនុស្ស
ព្រានព្រៃក៏ចិញ្ចឹមដូចកូន ឲ្យឈ្មោះថា «ប្រមាញ់វឹងស៊ុង»
ព្រោះមិនដឹងជាកើតមកពីណា ? លុះអាយុបាន ១៦
ឆ្នាំ ប្រមាញ់វឹងស៊ុងក៏លាព្រានព្រៃជាឪពុកទៅស្វែងរកប្រពន្ធ ។
ប្រមាញ់វឹងស៊ុងដើរទៅជាយូរថ្ងៃ
ទើបបានប្រទះឃើញនាងត្រចើលដោះក្រាល កើតមានសេចក្ដីប្រតិព័ទ្ធចង់បានជាប្រពន្ធ
ក៏ចូលទៅគិតគូរនឹងនាងទែន ក៏ព្រមព្រៀងផងជាបណ្ដោះអាសន្ន ព្រោះនាងមិនមានអំណាចនឹងសម្រេចកិច្ចនោះពេញទី
។
ប្រមាញ់វឹងស៊ុងកាលទទួលដំណឹងស្រុះស្រួលប៉ុណ្ណោះហើយ
ក៏រៀបចំធ្វើប្រាសាទមានទាំងចំណារឲ្យនាងក្រចើលដោះក្រាលនៅស្រេចហើយក៏ផ្ដើមនឹងធ្វើពិធីមង្គលការ។
បានឲ្យនាងទែននាំកំណត់ថ្ងៃខែ ដែលនឹងរៀបមង្គលការ ទៅស្នើតាដុងយាយជៃយជាឪពុកម្ដាយ
ហើយនឹងអញ្ជើញគាត់មករៀបចំមង្គលការ។ តាដុងយាយជៃយកាលបានទទួលកំណត់ហើយក៏យល់ ព្រមផង
ហើយមកជាមួយនឹងនាងទែន លុះមកដល់កណ្ដាលផ្លូវជិតទៅស្រុកគុះហើយ ក៏កើតវង្វែងផ្លូវ
នាំគ្នាដើរទៅៗ ក៏បានប្រទះនឹងក្មេងអ្នកឃ្វាលក្របី ក៏ស្រែកសួរថា (អាកី)
ផ្លូវណាទៅទ្រាំង ទៅវាំងជន្លុះ ផ្លូវណាទៅគុះ ទៅស្រែរនោង ប្រាប់យាយតាផង ទៅឲ្យបានទាន់ការ
។
ក្មេងនោះប្រាប់ថាៈ តាដើរដោយជ្រុំ ឡើងលើខ្នងភ្នំ
ចុះតាមទំនង ជិតដល់ប្រាសាទ តាបត់ទៀតហោង អស់ទេពតាផង រក្សាព្រៃព្រឹក្ស ដល់តាគិតនឹក ប្រគំភ្លេងថ្វាយ ។
បទដើមថាៈ
ជ្រទ្ងើយស្រងាត់
ដោះក្រាលមិនបាត់ កន្ទែនទ្រាំងណា
ភ្លេងខ្នោរខ្នងភ្នំ ឧត្ដមថ្លៃថ្លា របងរមាសជា
ភ្លេងអនផាត់ជាយ ។
បន្ទាយប្រាសាទ
ទឹកជប់ជាប់ស្អាត
នឹងភ្លេងក្រោមនាយ
ខ្ញុំផ្ដាំអ្នកតា
ហើយនិងអ្នកយាយ កុំភ្លេចបទថ្វាយ
ធ្វើកុំឃ្លៀងឃ្លាត ។
ប្រមាញ់វឹងស៊ុង
គិតរៀបអម្រុង ដោះក្រាលសំអាត
ឲ្យរៀបចំណី ថ្មីបរិសុទ្ធស្អាត លើកមកក្រាបបាទ
តាដុងយាយជៃយ ។
ទទួលស្ពកបាយ
ពីកូនប្រុសស្រី ប្រាប់ពីវង្វេង
ផ្លូវកណ្ដាលព្រៃ តាដុងយាយជៃយ ប្រាប់តាមដំណើរ
ហើយទើបលេងភ្លេង ។
តាមបំណន់ក្មេង បង្គាប់នោះនៃ ទើបជ្រងស្រងាត់
កន្ទែនទ្រាំងស្រី
ដោះក្រាលទាំងពីរ
ខ្នេះខ្នោរខ្នងភ្នំ
របងរមាស ។
បន្ទាយពេញពាស ស្រងាត់ទូរគម ទឹកជប់ក្រោមនាយ
ថ្វាយគេពុតគ្រុំព្រហ្ម
ហែបំណតខ្ញុំ សូរេចម៉្លេះហោង ។
ឈ្មោះនេះប្រាកដមានមកដល់សព្វថ្ងៃនេះ ។
រឿង ព្រេង ដើមកំណើតភ្លេង ៩ បទ ក្នុងពិធីមង្គលការ
Reviewed by Admin
on
5:17 PM
Rating: